តាមប្រជាពលរដ្ឋអះអាងថាដើម្បីលាក់លៀមព័ត៌មាននៃការកាប់បំផ្លាញដែនអភិរក្សបរិស្ថានភ្នំ ព្រេចនេះក្រុមហ៊ុនលឹមរ៉ូយ៉ាល់គ្រុបបានចាត់ចែងឲ្យបុរសម្នាក់ដែលអះអាងថាខ្លួនជាអ្នកកាសែត ដែលមានឈ្មោះ « ញឹប ពិសី »ដើម្បីយកលុយទៅបំបិទមាត់អ្នកសារព័ត៌មានច្រើនស្ថាប័ន ដើម្បីកុំឲ្យចុះផ្សាយព័ត៌មាននៃមហា វិនាសកម្មព្រៃឈេីនោះ ។ ទន្ទឹមនោះឈ្មោះញឹប ពិសី នេះក៏បានអួតអាងខ្លួនឯងថាជាជំនួយការថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានលោកសៅ សុខាជាមេបញ្ជារបស់ខ្លួនថែមទៀត។
ពាក់ព័ន្ធនឹងមហាវិនាសកម្មព្រៃឈើនេះ ប្រជាសហគមន៍ និងសកម្មជន ការពារព្រៃឈើ រស់នៅភូមិខ្ទង .ភូមិអន្ទ្រង.ភូមិរយ៉ក្រោម ក្នុងឃុំចុងផ្លាស់.សុខសាន្ដ.ឃុំស្រែសង្គម.ឃុំរយ៉.ស្រុកកែវសីម៉ា និងស្រុកកោះញែក ដាក់ការសង្ស័យថា មន្ត្រីធំៗក្នុងសាលាខេត្ត រួមទាំងមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើក៏ជាអ្នករួមគំនឹតកាប់បំផ្លាញព្រៃឈើ សហគមន៍និងព្រៃដែនជម្រក អភិរក្សជីវៈចម្រុះបរិស្ថានភ្នំព្រេចនេះផងដែរ ។
សូមជម្រាបថាព្រៃសហគមន៍និងព្រៃអភិរក្សបរិស្ថានភ្នំព្រេចនេះដែលមានអនុក្រិតឡាយព្រហស្ថ ទទួលស្គាល់ពីព្រះមហាក្សត្រប៉ុន្តែបច្ចុប្បន្ននេះកំពុងរងនូវការកាប់ទន្ទ្រានយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុបហ៊ុន លឹមរូយ៉ាល់គ្រុប ដែលមានទីតាំងនៅឃុំរយ៉ក្រោម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយគេដឹងច្បាស់ថា ឈ្មោះស្រេង ម៉េង ហៅ អាម៉េង ៣ពួថៅ ជាមេការ និងឈ្មោះប៉ុល វិសាល ឈ្មោះ សាន ចយ សហការគ្នាដាក់ ភាគហ៊ុនរួមសហការគ្នា បំផ្លាញព្រៃសហគមន៍និងដែនអភិរក្សបរិស្ថានភ្នំព្រេច ។
ប្រភពបានបន្តថាក្រុមបក្ខពួកទាំង៤នាក់បាននិងកំពុងឲ្យបក្ខពួកកូនចៅដើរបំផុសគៀងគរ ប្រជាពលរដ្ឋរាប់សិបនាក់ មានទាំងរណាយន្ដ និងរថយន្ដប៉ាកុង-រថយន្ដកែឆ្នៃជាច្រើនគ្រឿងទៀត ចូលកាប់ទន្ទ្រាននិងដឹកជញ្ជូនក្នុងដែនអភិរក្សជីវៈចម្រុះបរិស្ថានភ្នំព្រេច មកដាក់ក្នុងដីក្រុមហ៊ុន លឹមរូយ៉ាល់គ្រុប យ៉ាងរលូនគ្មានការរំខាន រារាំង នឹងត្រួតពិនិត្យពីសំណាក់អាជ្ញាធរជំនាញ ពាក់ពន្ធ័នោះឡើយ ។ ចំណែកក្រុមហ៊ុនរ៉ូយ៉ាលគ្រុបគឺចាំតែចំណាយលុយទិញពីប្រជាពលរដ្ឋយកមកស្តុកក្នុងក្រុមហ៊ុន ហើយបន្លំឲ្យទៅជាឈើស្របច្បាប់តែម្តង ។
តាមប្រជាពលរដ្ឋ រួមទាំងមន្ត្រីសហគមន៍បានឲ្យដឹងថាឈ្មោះ ស្រេង ម៉េង ហៅម៉េងបីពូថៅជាបុគ្គល ពួកែទំនាក់ទំនង និងជិតស្និទ្ធមេធំៗហើយ បានរត់ ការតាមផ្លូវ ដោយប្រើដុល្លាយ៉ាងច្រើន រៀបចំជាកញ្ចប់ ឲ្យមន្ត្រីអាជ្ញាធរជំនាញពាក់ពន្ធ័ ដើម្បីឲ្យបិទភ្នែកតាមរូបភាពបង្វែឈើខុសច្បាប់ទៅជាស្របច្បាប់វិញ ។ ទន្ទឹមនោះពួកគេក៏រៀប ចំជាកញ្ចប់លុយសម្រាប់អ្នកសារព័ត៌មានផងដែរ ដែលប្រគល់ភារកិច្ចឲ្យឈ្មោះ ញឹប ពិសី ជាអ្នកដោះ ស្រាយ ។
តាមប្រភពច្បាស់ការឲ្យដឹងថា ក្រុមហ៊ុននេះបានប្រើប្រាស់ច្រើនរូបភាពណាស់ដើម្បីបំភ័ន្តភ្នែក ថ្នាក់លើ ហើយក្រៅពីរូបភាពខាងលើគេក៏បានលួចឃុបឃិតគ្នាធ្វើ( PC ) រថយន្ដ១គ្រឿងមាន ( PC ) បានតែ ១៨ម៉ែត្រគូបប៉ុណ្ណោះ ផ្ទុយទៅវិញរថយន្ដទាំងនោះសុទ្ធតែរថយន្ដខ្នាតយក្យ ម៉ាកវេអង ផ្ទុក ពី៤០ទៅ៤៥តោនទៅ៥០តោន ចេញពីក្រុមហ៊ុនលឹមរូយ៉ាល់គ្រុប ឆ្លងកាត់ទៅខេត្តរតនគីរី ចូលទៅប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវដែលមានលោកអ៊ីចំរេីនមន្ត្រីនគរបាល អន្តោប្រវេសន៏ ជាមេប៉ូស្តិ៍។
ទន្ទឹមនោះក៏មានមួយផ្នែកទៀតដឹកជញ្ជួនចេញពី ក្រុមហ៊ុន លឹម រូយ៉ាល់គ្រុប កាត់តាមស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនតាមច្រកទ្វាអន្តរជាតិត្រពាំងស្រែ ទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន។ កត្តានេះហើយធ្វើឲ្យប្រជាពលរដ្ឋនិងមជ្ឈដ្ឋាន មហាជន មានការរិៈគន់ថា អាជ្ញាធរ និងសមត្ថកិច្ច មានការរួមគំនឹតពុករលួយបើពុំនោះទេក្រុមហ៊ុនដ៏ធំមួយនេះមិនអាចដឹកជញ្ជូនឈេីចេញបាននោះឡើយ ។
ប្រជាពលរដ្ឋនិងប្រជាសហគមន៏ការពារព្រៃឈើស្នើរដល់ប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ឲ្យមន្ត្រី របស់លោកបើកការស្រាវជ្រាវដើម្បីចាត់វិធានការជាបន្ទាន់ដោយកុំចាំបាច់មានរបាយការណ៍ពីថ្នាក់ក្រោម ខណះដែលពួកគេបានឃុបឃិតគ្នាបំផ្លាញ់ព្រៃឈេីអស់ទៅហើយនោះ ។ ដូច្នេះមានតែប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះដែលអាចចាត់វិធានការបង្ក្រាបសកម្មភាពកាប់បំផ្លាញឈើខុសច្បាប់ខាងលើនេះបាន។ប៉ុន្តែបើសិនជាមិនមានវិធានការបង្ក្រាបទាន់ពេលទេនោះព្រៃឈើនៅដែនជម្រកបរិស្ថានភ្នំព្រេច នឹងវិនាសមហន្តរាយជាមិនខាន។
នៅពេលនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទង លោកឧកញ៉ា លឹម ប៊ុណ្ណានិងភរិយា ឈ្មោះ ថុង ធីតាដេីម្បីសាកសួរពីសកម្មភាពកាប់បំផ្លាញព្រៃឈេីរបស់ខ្លួន នៅដែនជម្រកបរិស្ថានភ្នំព្រេច បានទេ៕
រថយន្តដឹកឈេីរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់គ្រុប ចេញដំណេីរឆ្ពោះទៅ
ស្រុកយួន ជារៀងរាល់យប់។