12/22/2024 8:36:08 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
កាប់បំផ្លាញព្រៃឈើ​ខាងក្រៅ​បាត​​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​​សាន​ក្រោម​២ឡើងកក្រើ​កសមត្ថកិច្ចខេត្តស្ទឹ​ងត្រែង ​
Wed,13 December 2017 (Time 09:31 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1845នាក់)


 

ខេត្តស្ទឹងត្រែង៖ប្រភពពីប្រជាពលរដ្ឋស្រុក​សេសា​​ន បាន​ឲ្យ​ដឹងថា​ឈ្មួញ​កំពុង​បំផ្លាញ​ព្រៃឈើ​ក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គស​នី​សេ​សាន​ក្រោម​២​យ៉ាង​គគ្រឹកគ្រេងនាពេល​បច្ចុប្បន្ន​នោះ គឺ​មេឈ្មួញឧកញ៉ា​ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដែលមាន​មេការ​ឈ្មោះ សាន ច​យ ជា​អ្នកចាត់ចែង​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​។ ប្រភពដដែលបាន​ឲ្យ​ដឹងថា​បទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចូលទៅក្នុង​បរិវេណ​ផ្ទៃ​អាង​កំពុង​កើតឡើង​យ៉ាង​កក្រើ​កសមត្ថកិច្ចខេត្តស្ទឹងត្រែង។ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​​នៅ​តំបន់​ក្បែរៗ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ប​ង្គុ​ង​ចូលទៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិស​នី​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ប​ង្គុ​ង​និង​គោយន្ត​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើមូល​ដែលមាន​មុខកាត់​ចាប់ពី​០,៣០​ម៉ែត្រ​ឡើងទៅ ចូលទៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ណា​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។តំណាង​សហគមន៍​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​ពួកគាត់​ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នោះទេ ព្រោះ​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចូល​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​រាប់សិប​ម៉ែត្រគូប​។ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែងជាមន្រ្តីជើងដប់ខណៈដែល​ព្រៃឈើ​នៅ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​។ប្រភពបញ្ជាក់ថា​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន នោះទេ​ដែល​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ឲ្យ​វិនាស។ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង អំពាវនាវ​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន ជាបន្ទាន់​ផងដែរ។រាល់ការប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់