ប្រធានក្រុមហ៊ុនមួយ មិនដែលបង្រៀនសំលាប់ ស្រ្តីណាឡើយ
សូមបងប្អូនក្នុងសង្គម Facebook ទាំងអស់ជួយមើលមុខស្ត្រីរូបនេះ អោយច្បាស់ថាគាត់ជាមនុស្សប្រភេទណា បានចេះតែហ៊ានចោទប្រកាន់រូបខ្ញុំហើយ ថែមទាំងប្តឹងរូបខ្ញុំថា គំរាមសម្លាប់គាត់សួរថារូបខ្ញុំនឹងគាត់ធ្លាប់ស្គាល់គ្នាអត់ពីមុនមកនោះ ហើយសួរគាត់មានរឿងអីជាមួយខ្ញុំដែរបានជាគាត់ហ៊ាននិយាយបែបនេះ ចំពោះខ្ញុំសូមជំរាបដល់ប្អូនអោយបានជ្រាបថា ប្រទេសមានច្បាប់មិនចេះតែសម្លាប់មនុស្សដូចស្ត្រីម្នាក់នេះបាននិយាយនោះទេ ។
សូមបញ្ជាក់ លោកស្រី សុខ សោភ័ណ្ឌ ធ្លាប់មានការពាក់ព័ន្ធបានធ្វើក្លែងឯកសារស្នាមមេដៃ លោកស្រី អៀត សារឹម ចោទពីបទ ជំពាក់លុយក្នុងការផ្តិតមេដៃ ក្លែងមេដៃ កាត់តដើម្បីរៀបរាប់នៅក្នុងលិខិតស្នាម ថាលោកស្រី អៀត សារឹម ជំពាក់ ប្រាក់ ជំពាក់ម៉ូតូចំនួន ០២ គ្រឿង ហើយប្រើប្រាស់បក្ខពួកដែលមានតំណាងរួមគ្នាចោទប្រកាន់ចាប់លោកស្រី អៀត សារឹម ដាក់ព័ន្ធធគារថែមទៀតផង ។ ពាក់ព័ន្ធទៅនឹងលោកប្រធានក្រុមហ៊ុន ស៊ី អិល មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន ជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនសិក្ខាកាមទៅកម្មសិក្សានៅប្រទេសជប៉ុន មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន ស៊ី អិល ជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនសិក្ខាកាមទៅកម្មសិក្សានៅប្រទេសជប៉ុន ។
លោកប្រធានក្រុមហ៊ុនបានមានប្រសាសន៍ថា លោកមិនដែលបានស្គាល់ ឬមានទំនាក់ទំនងតាមទូរស័ព្ទ ជាមួយលោកស្រី សុខ សោភ័ណ្ឌ នោះទេ តែបែរជា លោកស្រី សុខ សោភ័ណ្ឌ ចោទប្រកាន់រូបលោកដោយពុំបានដឹងអ្វីសោះ ថា "គំរាមកំហែងថានឹងសម្លាប់" ស្ត្រីម្នាក់នោះឈ្មោះ សុខ សោភ័ណ្ឌ ។