អាជ្ញាប័ណ្ណស្តារបាតអាងសេសានស្ទឹងត្រែងមហិមា!បែកធ្លាយហើយ!អាជ្ញាប័ណ្ណបន្តស្តារបាតអាងទំនប់សេសានក្រោមពីរបានក្លាយជាកន្លែងរកស៊ីប្រមូលទិញឈើខុសច្បាប់របស់មេឈ្មួញ
ខេត្តស្ទឹងត្រែង៖ បើតាមសេចក្តីរាយការណ៍ ពិសេសរបស់ភ្នាក់ងារ យើងទទួលបានឈើប្រណិតជាច្រើន ម៉ែត្រគូប ដែលត្រូវបាន គេកាប់បំផ្លាញដោយ ខុសច្បាប់ ពីកន្លែងនានា ក្រៅពីតំបន់បាតអាង បែប ឃុបឃិត ពេលនេះពួកគេកំពុង ដឹកយកទៅ គរទុកក្នុងបរវេណ ទំនប់វារីអគ្គីសនីសេសាន ក្រោម២ក្នុងភូមិសាស្រ្តទឹកដីភូមិ ស្រែគរថ្មី ឃុំស្រគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បី បំភ័ន្តភ្នែកម ហាជន រួចយកទៅជ្រៀកតាមខ្នាតតម្រូវការទីផ្សារ ហើយដឹកចេញពីតំបន់នោះតាមរថយន្តយីឌុបធំៗបន្តឆ្ពោះ ទៅកាន់ ទីផ្សារគោលដៅតាមច្រកបុស្សមន ។
សកម្មភាពនេះត្រូវគេនិយាយថាបន្ទាប់ពីក្រុមហ៊ុនរបស់លោកឧកញ៉ាគិត ម៉េងបានបញ្ចប់ការងារស្តារបាតអាងរួចមកក៏ត្រូវបានលក់អាជ្ញារប័ណ្ណបន្តទៅឲ្យលោកឧកញ៉ាម្នាក់ទៀតដែលគេស្គាល់ឈ្មោះថាលោកឧត្តមសេនីយ៍ឯកមុត សុផាណារ៉េត (ហៅឧកញ៉ាជ័យ) អតីតមេបញ្ជាការរងកងអង្គរក្សសម្តេចជា ស៊ីម និងជានាយកក្រុមហ៊ុនហួត ម៉េងរីតា និងមានមេការធំគ្រប់គ្រងពីរនាក់ទៀតដែលធ្លាប់ធ្វើការនៅទីនោះ ឈ្មោះសាន ចយ និងលោកទឹម ប៊ុនលីន ។បន្ទាប់ពីទទួលសិទ្ធិកាន់កាប់អាជ្ញារប័ណ្ណនេះក្រោមលេសជាក្រុមហ៊ុនស្តារបាតអាងក្នុងទំនប់វារីអគ្គីសនីសេសានក្រោម២ ក្រុមលោកឧកញ៉ាជ័យក៏បានពង្រាយកូនចៅរបស់ខ្លួនឲ្យបន្តនិងចាប់ផ្តើមសកម្មភាព ក្នុងការកាប់បំផ្លាញព្រៃឈើពីតំបន់ផ្សេងៗទៀត ដឹកជញ្ជូនយកមកស្តុកទុកក្នុងតំបន់ទំនប់វារីអគ្គីសនីសេសានក្រោម២ រួចបង្វែរទៅជាឈើស្របច្បាប់(ក្លែងក្លាយ)ក្នុងន័យស្តារបាតអាងនិងមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។ រីឯទំហំដីរបស់ទំនប់វារីអគ្គីសនីសេសានក្រោម២ គួរបញ្ជាក់ផងដែរថាគឺមានតែជាង៣ម៉ឺនហិកតាប៉ុណ្ណោះ ហើយការកាប់ឈើរបស់ក្រុមលោកឧកញ៉ាជ័យមានវិសាលភាពលើសលប់ហួសផុតពីទឹកដីកម្មសិទ្ធិរបស់អាជ្ញាបណ្ណ័ទៅទៀត ។ក្នុងនោះក៏មានការកាប់បំផ្លាញឈើយកមកពីព្រៃសហគមន៍ផងដែរ ។ ជាក់ស្តែង រថយន្តប្រភេទយីឌុបធំៗខ្នាតយក្ស ដែលត្រូវបានគេមើលឃើញថា កំពុងតែសម្រុកដឹកជញ្ជូនឈើចេញពីទំនប់វារីអគ្គីសនីសេសានក្រោម២នោះ ក្នុង១យប់ៗមិនតិចជាង៣០គ្រឿងនោះទេ ។ ពាក់ព័ន្ធនិងសកម្មភាពសម្រុកដឹកជញ្ជូនឈើនេះ ត្រូវគេនាំគ្នា និយាយថា បើទោះបីជាមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយឈើដែលកំពុងតែដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងសព្វថ្ងៃនេះ មានមួយចំនួនធំ មិនមែនជាឈើដែលកាប់នៅក្នុងតំបន់ស្តារបាតអាងនៃទំនប់វារីអគ្គីសនីនោះឡើយ ។ទាក់ទងនិងបញ្ហានេះ លោកប្រធានមន្ទីរកសិកម្មខេត្តក៏បានលើកឡើងដែរថាផ្ទៃដីស្តារបាតអាងគឺមានទំហំតែ៣៦០០០ហិកតាប៉ុណ្ណោះ ។ដោយហេតុនេះហើយមហាជនបាននិយាយទៀតថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធមេត្តាគួរចុះទៅធ្វើអធិការកិច្ចនៅតំបន់នោះផង!ចុះ។បើមានប្រតិកម្មរង់ចាំស្រាយរាល់ម៉ោងធើ្វការ៕