ក្រុមមេឈ្មួញដុះស្លែរឈើដ៏ល្បីឈ្មោះ ណាប់ វណ្ណៈហៅ(អាណាក់)ក្បាលធំជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី និង ហ៊ូវ ជីវ៉ៃ ហៅ(អាវ៉ៃ)ចាប់ផ្ដើមដឹកជញ្ជូនឈើ ខុសច្បាប់ទៅលក់នៅស្រុកយួនទ្រង់ទ្រាយធំទៀតហើយ ! ក្រុមបង្ក្រាបផ្ទៃប្រទេសមិនហ៊ានប៉ះពាល់ក្រុមប្រដាប់អាវុធបទល្មើសព្រៃឈើ គឹម រស្មី ហ៊ូវ ជីវ៉ៃ និង ណាប់ វណ្ណះ !
ខេត្តរតនះគីរី ៖ តាមសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋក្នុងក្រុង បានលុង បានឲ្យដឹងថា ថ្មីៗនេះមានរថយន្ត សាំយ៉ុងជា ច្រើនគ្រឿង ត្រូវបានគេប្រើប្រាស់ ដើម្បីដឹកឈើចេញពី ឃ្លាំងស្តុកឈើដ៏ធំមួយ នៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបាន សៀកក្រុង បានលុងដែល ជា ឃ្លាំងរបស់ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និងមេឈ្មួញ ហ៊ូវ ជីវ៉ៃ ដែលកន្លងមកឃើញសកម្មភាពនោះត្រូវបានផ្អាកមួយរយះ ។
បើតាមមន្ត្រីរាជការ និងសមត្ថកិច្ចក្នុងក្រុងបានលុង បានឲ្យដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ដឹកជញ្ជូនឈើ ប្រណីតខុសច្បាប់ ស្ទើររាល់យប់ថ្ងៃ ចេញពីតំបន់ព្រៃ សហគមន៍ស្រុកកូនមុំ ស្រុកវ៉ើនសៃ យកមកស្តុកទុកក្នុងឃ្លាំង នៅសង្កាត់ ឡាបានសៀក ក្រុងបានលុង ហើយបន្តដឹក ជញ្ជូនចេញទៅ ស្រុកយួន យ៉ាងរលូន។
ប្រភពបានឲ្យដឹងថា មានឈ្មួញយួនសហការជាមួយ ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ រត់ការបង់ លុយឲ្យ សមត្ថកិច្ចតាមដងផ្លូវជា ច្រើនស្ថាប័ន ហេតុនេះហើយ ទើបឈ្មោះ ណាប់ វណ្ណៈ ហៅ ណាក់ក្បាលធំ អាចធ្វើសកម្ម ភាពដឹកជញ្ជូន ឈើយ៉ាងស្រួលៗ។
សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចពាក់ព័ន្ធក្នុ ងខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈពេល កន្លងទៅនេះ ឈ្មួញឈើ ឈ្មោះណាប់វណ្ណៈ ហៅណាក់ក្បាលធំ បានបង្កើនសកម្មភាព ដឹកជញ្ជូនឈើចេញ ទៅស្រុកយួនដោយ គ្មានញញើត អ្វីទាំងអស់ ព្រោះ គ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ឡើយ។
ប្រភពបានឲ្យ ដឹងទៀតថាឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ជា មន្ត្រីអាវុធហត្ថ ខេត្តរតនគិរី ហើយមានលោក គឹម រស្មី មេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី ជាខ្នងបង្អែកយ៉ាង រឹងមាំទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្ត។
មានការលើកឡើងថា ៖ ដោយសារឈ្មោះ ណាប់វណ្ណៈ ហៅណាក់ក្បាលធំ អាចដឹកជញ្ជូនឈើ ចេញទៅស្រុក យួនយ៉ាងរលូន ទើបព្រៃឈើ នៅស្រុកអូរជុំ ស្រុកកូនមុំ ស្រុកវ៉ើនសៃ ខេត្តរតនគិរី និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងប្រឈម នឹងការបំផ្លាញ យ៉ាងមហន្តរាយ។
មិនតែប៉ុណ្ណោះមេឈ្មួញមួយចំនួននៅក្នុងខេត្តរតនគិរី បានឲ្យដឹងថាឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ មានខ្នងបង្អែក យ៉ាងរឹងមាំ ហើយអាចរកស៊ី ដឹកជញ្ជូនឈើ ខ្លាំងក្លាជាងគេ ក្នុងចំណោម ឈ្មួញធំៗជាច្រើននាក់ ទៀតនៅក្នុងខេត្តរតនគិរី។
ដូចជាពេលខ្លះឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ បានប្រមូលទិញ ឈើពីឈ្មួញដែល ដឹកតាមរ ថយន្ត សាំយ៉ុងពី ស្រុកសៀម ប៉ាង យកមកលក់ នៅចំណុច ទន្លេស្រែពក ស្រុកកូនមុំ ដោយឈ្មួញតូចៗខ្លះដឹ កជញ្ជូនឈើតាមផ្លូវទឹក យកមកគរទុកនៅ ចំណុចកំពង់ ដស៊ីនឿនចាស់ ហើយមានរថយន្ត យីឌុបធំៗទៅប្រមូល ដឹកជញ្ជូនបន្ត។
ដោយឡែក ប្រភពបានឲ្យដឹងទៀតថាឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ មានលាក់ទុកឈើ នៅចំណុចភូមិ កាឡាន់ញ៉ៃ ឃុំប៉ុង ស្រុកវ៉ើនសៃ និងដឹកចេញពីតំបន់ អភិរក្សស្រុក លំផាត់ ចេញតាមផ្លូវ លំក្រាលក្រួសក្រហម ចូលទៅផ្លូវជាតិ លេខ៨ ហើយចេញ ទៅស្រុកយួនតាម ច្រកអូរយ៉ាដាវយ៉ាងរលូន។
ផ្ទុយទៅវិញ ទង្វើរបស់ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និង ហ៊ូវជីវ៉ៃ គឺជាការបំពាន លើបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខ រាជរដ្ឋាភិបាល យ៉ាងគឃ្លើនបំផុត ប៉ុន្ដែបែរជាក្រុមបង្ក្រាបអាវុធហត្ថផ្ទៃប្រទេសបែរជាធ្វើមិនដឹងមិនលឺ បណ្ដោយអោយក្រុមលោក គឹម រស្មី និងបក្ខពួក ហ៊ូវ ជីវ៉ៃ និង ណាប់ វណ្ណះ ធ្វើព្យុះធ្វើភ្លៀងជាន់ឈ្លីច្បាប់ ព្រៃឈើនឹងអនុសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមតែទំនើងចិត្តទៅវិញ ៕
ដោយ អភិរក្សព្រៃឈើ