3/11/2025 2:01:58 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
គណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួល​បាន ៤១អាសនៈ ខណះ១៤កៅអីបានទៅលេីគណបក្ស៤ផ្សេងទៀត
Sat,25 November 2017 (Time 10:47 AM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 2069នាក់)


 ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ កំពុងទទួលលាភដ៍ធំពីនាយករដ្ឋមន្ត្រី
 ហ៊ុន សែន។
 
គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ឲ្យដឹងថាគណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួល​បាន ៤១ អាសនៈ នៃកៅអីសភា ខណៈ​នៅ​សល់​១៤អាសនៈ​នឹងត្រូវបែង ចែក ទៅឲ្យគណបក្ស៤ផ្សេងទៀត។
ការសម្រេចបែងចែកអាសនៈ ឬកៅអី ក្នុងរដ្ឋសភារបស់បក្សប្រឆាំងដ៏ធំនេះ គឺធ្វើឡើងបន្ទាប់ពី មានការំលាយគណបក្សប​​សង្គ្រោះ​ជាតិ ​កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយអំណាចតុលាការកំពូល។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា​ បានអះអាងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា សមា​ជិក គ.ជ.បបានប្រជុំសម្រេច​បែងចែកអាសនៈរបស់គណបក្សប្រឆំាងកាលពីថ្ងៃទី២២ម្សិលមិញ។ លោកបន្តថា ​តួ​លេខ ​​មិ​ន​ទាន់ផ្លូវ​ការ​ គណបក្ស ហ៊្វុន ស៊ិន ប៉ិច បាន​​៤១ គណ​បក្ស​សម័​ន្ធ ​ដើម្បី​ប្រជាធិបតេយ្យបាន៦ គណបក្សខ្មែរ​ឈប់ក្រ​បាន​៥​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន​២ និងគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន១អាសនៈ។
លោក សោម សូរីដា បញ្ជាក់ទៀតថា ចំពោះចំនួនអាសនៈ ដែលគណបក្សចំនួនពីរ បានប្រកាស មិនព្រមទទួលនោះ លោកថា គ.ជ.ប នឹងធ្វើការបែងចែកឲ្យគណបក្សដែលមានអាសនៈនៅក្នុង​សភា។
លោកបញ្ជាក់ថា «គណ​បក្ស​សម័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន៦អាសនៈ ហើយ​គណបក្ស ខ្មែរ​ឈប់ក្រ ក្នុងការបែងចែកគាត់​​ទទួលបាន​៥​អាសនៈ។ សរុប អាសនៈ ដែលមិនព្រមទទួលយក ​គឺមានចំនួន១១។ ក្នុង​ជំហ៊ានទី២​ យើង គ..ប និងអនុវត្តតាមកថាខ័ណ្ឌចុងក្រោយ​នៃមាត្រា១៣៨ ស្ទួន ដែលអាសនៈ​ [មិនព្រមទទួលយក​] នោះ ត្រូវ​បែងចែកទៅឲ្យ​គណបក្សដែលមាន [អាសនៈ] នៅក្នុងសភា​​»
ចំណែក ការបែងចែកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ របស់​គណ​បក្សសង្គ្រោះជាតិ ​ជាង៥ពាន់ អាសនៈ ទៅឲ្យបក្សនយោបាយផ្សេងៗនោះ  លោក សូរីដា បញ្ជាក់ថា គ.ជ.ប នៅមិនទាន់ សម្រេចអ្វី​នៅ​ឡើយទេ ប៉ុន្តែលោកថា កិច្ចការនេះនឹងសម្រេចមិនឲ្យផុតពីកន្លះខែទៀតនោះទេ។
ចំពោះ អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ លោក ញេប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្ស របស់លោក នៅមិនទាន់ទទួលបានព័ត៌មានពី គ.ជ.ប ថានឹងទទួលបានប៉ុន្មាន អាសនៈនៅឡើយ ទេ។ ប៉ុន្តែ លោកថា គណបក្សរបស់លោក នឹងទទួលយកអាសនៈ៤១ តាមរូបមន្តបែងចែករបស់ គ.ជ.ប។ លោកបន្តថា គណបក្ស ហ៊្វុន ស៊ិនប៉ិចនឹងជួយបំរើប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រទេសជាតិ មានស្ថេរភាពនិងសន្តិភាព។
លោកថ្លែងថា «យើងទទួលយកដោយរីករាយ​ ហើយការទទួលយកនេះ ដោយខិតខំប្រឹងប្រែង​បំរើរាស្ត្រ ថ្វីត្បិតតែ​អ្នកមើលឃើញយើងថា យ៉ាងណានោះ​ ជាការបកប្រែរបស់គេ​ទេ។ ប៉ុន្តែយើងយកចំនួនណាមួយ​នោះ ​ដែល​ច្បាប់ប្រគល់ឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ យកទៅប្រើការ​ក្លាយ​ទៅជាសហប្រយោជន៍​ចំពោះ​រាស្ត្រ ចំពោះជាតិ ធ្វើម៉េចឲ្យ​រាស្ត្របានសុខ ស្ថេរភាព​នយោបាយ​​»
ចំណែកមន្ត្រី​គណបក្សខ្មែរឈប់ក្រ និង​គណបក្ស​សម្ព័ន្ធ ​ដើម្បី​ប្រជាធិបតេយ្យ បានអះអាងប្រហាក់ ប្រហែល គ្នា​ថាករណីបក្សទំាងពីរមិនព្រមទទួលយកអាសនៈរបស់បក្សសង្គ្រោះជាតិ ដោយថា មិនចង់​រំលោភ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត។
មន្ត្រីច្បាប់ និង​អង្កេតនៃ​អង្គការ​ខុមហ្វ្រែល​ លោក យឿង​ សុធារ៉ា បានពន្យល់​ថា​ តាម​នីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈ​របស់​គណបក្សសង្គ្រោះជាតិ ទៅ​ឲ្យ​គណ​បក្ស​​នយោបាយដែលមិន​ជាប់ឆ្នោតចំនួន៥នោះបាន លុះត្រាតែ គ.ជ.ប. មាន​សមាសភាព៩រូប ដើម្បី​ប្រជុំ​សម្រេច​លើរបៀបវារៈផ្សេងៗ ជាមួយ​សំឡេង៥០បូក១បាន​ បើ​ទោះ​បី​អវត្ត​មាន​សមាជិក​បីរូប​ក៏ដោយ​។
លោក សុធារ៉ា បានពន្យល់ទៀតថា ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីបីរូប ជំនួស​អ្នក​ដែល​លា លែងនោះ​​ ជាកាតព្វកិច្ច​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា​ទំាងពី​របក្ស រួម​មានបក្ស​ ប្រឆំាង និង​បក្សប្រជាជានកម្ពុជា ខណៈបច្ចុប្បន្ននេះ មានតែបក្សប្រជាជនមួយតែប៉ុណ្ណោះ​។ ករណីនេះ លោក​​បញ្ជាក់​ថា ដំណាក់កាលនេះ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅពីការ​សម្រេច​បែង​ចែក​អាសនៈ​បក្ស​ប្រឆំាង​ មុន​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មីបីរូប ជំនួសអ្នកលាលែងនោះទេ ដោយថា នេះ ជាការខ្វះចន្លោះនៃច្បាប់​។
គួរបញ្ជាក់ថា ក្រោយពី គ.ជ.ប ជូនដំណឹង​ទៅគណបក្សនយោបាយ មិនបានជាប់ឆ្នោត​ចំនួន៦ឲ្យ​ត្រៀម​ទទួល​យក​អាសនៈ​បក្សប្រឆំាង។ ភ្លាមៗនោះ មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប រួមមាន អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿននិង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​ ​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី២០ ខែវិច្ឆិកា សុំលាលែង​ពី​តំណែង ដោយថា​ មិនចង់​ ​រំលោភ​​​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋម្ចាស់ ឆ្នោត និងមានឈ្មោះអាក្រក់ក្នុង​ប្រវត្តិសាស្ត្រ​។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឆ្លេីយតបនឹងការលាលែងនេះថា រដ្ឋសភានឹងជ្រេីសរេីស មន្ត្រីពីរនាក់មកពីគណបក្សនយោបាយ គឺគណបក្សហ៊្វុន ស៊ិនប៉ិចមួយរូបធ្វេីជាអនុប្រធាន គ.ជ.ប ម្នាក់ទៀតមកពីគណបក្សសញ្ញាតិកម្ពុជាជាសមាជិកហេីយនិងម្នាក់ទៀតមកពីសង្គមស៊ីវិល៕
 

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់