លោកស្រី អៀត សារឹម ស្នើសុំរកយុត្តិធម៌នៅសាលាឧទ្ធរណ៍ និងដាក់ពាក្យបណ្តឹងទៅដើមបណ្តឹង ដើម្បីរកយុត្តិធម៌
លោកស្រី អៀត សារឹម បាននិយានថា សូមលោកគោរពដ៏លោកប្រធានសាលាឧទ្ធរណ៍ ជាទីគោរព សូមលោកប្រធានមេត្តាជួយរកយុត្តិធម៌ ដល់នាងខ្ញុំ អៀត សារឹម ផង ដោយនាងខ្ញុំត្រូវបានបក្សពួក លោកស្រី សុខ សោភ័ណ្ឌ បានធ្វើក្លែងឯកសារស្នាមមេដៃខ្ញុំចោទប្រកាន់ថា នាងខ្ញុំបោកប្រាស់លុយហើយអាងខ្លួនមានលុយនឹងមានបក្សពួកដែលមានអំណាច រួមគ្នាចោតប្រកាន់នាងខ្ញុំចាប់នាងខ្ញុំដាក់គុក ។ ហើយនាងខ្ញុំបានបញ្ជាក់ម្តងហើយ ម្តងទៀតថា បើខ្លួននាងខ្ញុំបានជំពាក់តែ 1$ នាងខ្ញុំសុខចិត្តទទួលទោសអស់មួយជីវិត មិនបាច់មួយឆ្នាំទេ ។ នាងខ្ញុំសូមបញ្ជាក់ថា បើមានស្នាមមេដៃច្បាប់ដើមដែលមានមេដៃរបស់ខ្ញុំ នាងខ្ញុំសូមទទួលខុសត្រូវតាំងស្រុងចំពោះមុខច្បាប់ ។
សេចក្តីដែលលោកស្រី អៀត សារឹម បានរៀបរាប់ខាងលើពិតជាមិនបានធ្វើ ហើយក៏មិនបានជំពាក់អ្នកណាឡើយ ហើយលោកស្រីអៀត សារឹម នឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្តឹងសារទុក្ខ ដែលលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត ។ បើតាមសម្តីរបស់លោកស្រី អៀង សារឹម បានឱ្យដឹងថា លោកស្រី សុខ សោភ័ណ្ឌ ដែលជាដើម បណ្តឹងតែងតែរួមសហការជាមួយសមត្ថកិច្ច ស្នងការនគរបាលខេត្តកណ្តាល និងតុលាការតែង តែចាប់លោកស្រីយកលុយ ដែលយកស្នាមមេដៃក្លែងបន្លំ សំឡុតគំរាមចាប់ដាក់គុកថា ជំពាក់ លោកស្រី សុខ សោភ័ណ្ឌ តែតាមការពិតលោកស្រី សុខ សោភ័ណ្ឌ តែងតែក្លែងបន្លំស្នាមមេដៃ ចុងចោទ គំរាមដាកក់គុកចំនួន ១ឆ្នាំ សំណងចំនួន ៦ពាន់ដុល្លារអាមេរិក សំណងជំងឺចិត្តចំនួន ៤ ពាន់ដុល្លារ និងចេញដីបង្គាប់ឱ្យចាប់ខ្លួន ដើម្បីអនុវត្តទោសតាមច្បាប់ ។
លោកស្រី អៀង សារឹម នឹងដាក់ពាក្យបណ្តឹងបកប្តឹងទៅដើមបណ្តឹងវិញ ក្នុងក្របខ័ណ្ឌលក្ខណៈក្លែងបន្លំមេដៃ ហើយជំរិតទារប្រាក់ទៅតុលាការ ដើម្បីរកជញ្ជីងយុត្តិធម៌គោលនយោបាយកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់រាជរដ្ឋាភិបាល ។