12/22/2024 8:28:35 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
Facebook កូននាគអាស៊ី៖ ការអះអាងរបស់ទណ្ឌិត សម រង្ស៊ី ថា គណបក្សសង្រ្គោះជាតិមិនរំលាយ គឺខុស១៨០អង្សា, តុលាការកំពូល នឹងកាត់ឲ្យរលាយមុនបំណាច់ខែវិច្ឆិកាខាងមុខនេះ (Video inside)
Sat,28 October 2017 (Time 06:45 PM)
ដោយ ៖ ktk (ចំនួនអ្នកអាន: 1821នាក់)


(ភ្នំពេញ)៖ ក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្នជាទណ្ឌិតកំពុងរត់គេចខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅបានប្រកាសអះអាង តាមរយៈវិដេអូឃ្លីបពីប្រទេស អ៊ីតាលី ថា គណបក្សសង្រ្គោះជាតិ មិនអាចរំលាយ ហើយនិយាយថានាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចុះចាញ់។ ដោយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ Facebook ដ៏ល្បីមួយឈ្មោះ កូននាគអាស៊ី ដែលគេសង្ស័យថា ជាមនុស្សជំនិតបំផុតរបស់​បុរសខ្លាំង ហ៊ុន សែន បានទម្លាយនូវខ្លឹមសារដ៏សំខាន់មួយដោយអះអាងថា គណបក្សសង្រ្គោះជាតិ នឹងត្រូវរំលាយនៅមុនបំណាច់ខែវិច្ឆិកាខាងមុខនេះជាមិនខាន​ អ្វីដែលការអះអាងរបស់ទណ្ឌិតកំពុងរត់ចោលស្រុកនោះគឺ ខុស១៨០អង្សាតែម្តង។

Facebook កូននាគអាស៊ី ដែលវិភាគមិនចេះខុសពីស្ថានភាពនយោបាយនៅកម្ពុជា បានរៀបរាប់ថា៖ «កូននាគអាស៊ីចង់ផ្តាំលោក សម រង្សី ថា វីដេអូឃ្លីបដែលលោកចេញពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ថា លោក ហ៊ុន សែន នឹងមិនបន្តការឈានទៅរំលាយគណបក្សសង្គ្រោះជាតិហើយ លោក ហ៊ុន សែន នឹងសារភាពសុំចុះចាញ់។ ខុស១៨០អង្សា លោកទណ្ឌិត សម រង្ស៊ី ព្រោះម្សិលមិញ ថ្ងៃទី២៧ ខែតុលា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រើពេលជិត២ម៉ោងដើម្បីណែនាំអំពីវិធានការដែលត្រូវ ប្រកាន់យកសម្រាប់ចំណាត់ការផ្លូវច្បាប់លើលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។ ការណែនាំមិនត្រឹមតែធ្វើចំពោះ សមាជិករាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែធ្វើគ្រប់២៥ខេត្តរាជធានី និងអង្គភាពប្រដាប់អាវុធប្រមាណ៣០ អង្គភាពដែលភ្ជាប់វីដេអូ Conference ជាមួយវិមានសន្តិភាព»។

កូននាគអាស៊ីបានអង្គុយស្តាប់ និងបានកត់ត្រាដោយយកចិត្តទុកដាក់ពិនិត្យឃើញថា មុតណាស់ ស្រួចណាស់ ជ្រាលជ្រៅណាស់ និងមានភាពលំអិតណាស់សម្រាប់វិធានការរួម និងវិធានការតាមស្ថាប័ន និងអង្គភាពប្រដាប់អាវុធ។ កូននាគអាស៊ីផ្តាំទៅលោក សម រង្ស៊ី ថា ខ្លួនលោកផ្ទាល់ក៏មានចំណែកធ្វើឲ្យបក្សសង្គ្រោះជាតិរលាយដែរ តាមរយះការហៅអាមេរិកឱ្យបាញ់មីស៊ីលចូលផ្ទះលោក ហ៊ុន សែន ឆ្នាំ១៩៩៨
ការញុះញ៉ង់កងទ័ពឱ្យផ្តួលរដ្ឋាបាល២០១១ ។ល។ កូននាគអាស៊ី បានទទួលដំណឹងពីខាងតុលាការកំពូលថា នឹងកាត់រំលាយគណបក្សសង្គ្រោះជាតិ មុនដាច់ខែវិច្ចកា២០១៧ បន្ទាប់មកទើបកាត់ទោសកឹម សុខាតាមក្រោយ។

កូននាគអាស៊ី ចង់ប្រាប់លោក សម រង្ស៊ី ឲ្យបានច្បាស់អំពីចរិត្តមិនដែលចុះចាញ់របស់លោក ហ៊ុន សែន ខុសពីខ្លួនលោកដែលឆាប់ខ្លាចនិងអាងរត់នៅក្រោយពេលបង្កើតរឿងម្តងៗ។ សរុបមកកូននាគអាស៊ី អាចប្រាប់លោកបានថាគណបក្សសង្គ្រោះជាតិនឹងត្រូវរលាយក្នុងខែវិច្ចកា២០១៧ ជាមួយនិងមេដឹកនាំជិត១០០នាក់ ដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយរយះ៥ឆ្នាំ។

សូមជំរាបថា កន្លងមក Facebook កូននាគអាស៊ីមួយនេះ តែងតែវិភាគអំពីស្ថានភាពនយោបាយយ៉ាងច្បាស់ៗ ហើយមិនដែលឃើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទាត់ចោលការលើកឡើងរបស់កូននាគអាស៊ីនេះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់