4/20/2024 8:36:43 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
មេគយចល័តលោក ព្រាប គារ៉ាត់ សប្បាយចិត្តពុករលួយដាច់បង្ហៀរ បើមិនមែនជាការហែកសន្លឹកឆ្នោតរបស់ CPP ចោល ទើបវាចម្លែក?
Thu,26 November 2020 (Time 04:16 AM)
ដោយ ៖ ktk ងៃចេញផ្សាយៈ November 21 2020o 012841377 0966635168 (ចំនួនអ្នកអាន: 386នាក់)


ការប្រព្រឹត្តអំពើរពុករលួយបើកចំហរ  ដាច់បង្ហៀរ ដូចឡានដាច់ហ្វ្រាំងរបស់ក្រុមគយចល័តដឹកនាំដោយលោកព្រាប គារ៉ាត់ ហៅគយសិដ្ឋជាច្រើនឆ្នាំមកនេះ បានធ្វើអោយពលរដ្ឋនិងឈ្មួញតូចធំច្រើនឥតគណនាបាន រងការឈឺចាប់ គ្រាំគ្រាចិត្ត យ៉ាងធ្ងន់ធ្ងរ ។ដោយសារក្រុមគយចល័តធ្វើទុក្ខបុកម្នេញរហូតពលរដ្ឋលែងទ្រាំតស៊ូផ្កាប់ឆ្នាំងបាយចោល។មានខ្លះនាំគ្នាលក់ឡាន លក់ម៉ូតូរឺុម៉កខ្លះចាកចោលស្រុក រត់ទៅរកកាងារផ្សេង ដើម្បីចិញ្ចឹមគ្រសារ ចិញ្ចឹមក្រពះ បែបនោះបើមិនមែន ក្រុមគយមួយក្រុមនេះហែកសន្លឹកឆ្នោតរបស់CPPចោលទៀតទើបវាចម្លែកមែនទេ?

    ប្រភពពត័៌មានជាច្រើនមានដូចជា

-ពីឈ្មួញរកសុីតាមច្រកទ្វារមុឺនជ័យនិងច្រកដូង៧ដើម-ពីឈ្មួញនៅទីក្រុងភ្នំពេញដែលរកសុីនាំទំនិញចូលពីប្រទេសវៀតណាមរៀងរាល់ថ្ងៃនេះ  -ពីប្រជាពលរដ្ឋដែលរកសុីសុំត្រឹមតែចម្អែតក្រពះមិនបានផង ដែលរងឥទ្ធិពលពុករលួយ  របស់លោកព្រាប គារ៉ាត់ ហៅគយ សិដ្ឋ និងក្រុមគយគាត់ សុទ្ធតែអោយដឹងថា៖ លោកព្រាបគារ៉ាត់ មេគយចល័តដឹកនាំក្រុមគយត្រួតពិនិត្យចល័តលើកំណាតផ្លូវ៤ខ្សែមានផ្លូជាតិលេខ១លេខ៦A ,លេខ៧ ,និងលេខ៨ ប្រព្រឹត្តអំពើពុករលួយយ៉ាងសាហាវ កៀបយកលុយឆៅៗ គ្មានកោតក្រែង កៀបយកលុយពីពលរដ្ឋនិងឈ្មួញតូចតាចរហូតមិនអាចរកសុីបាន បង្កអោយពលរដ្ឋថ្នាក់ថ្នាំងចិត្តខ្ពើមរអើមបំផុត សុខចិត្តនាំគ្នាបោះបង់ លែងរកសុីដឹកទំនិញ ដែលដូចជាធ្វើកញ្ជះដាច់ថ្លៃអោយគយទៀត។ ប្រភពបន្តថាមន្ត្រីគយមិនមែនសុទ្ធតែជាមន្ត្រីពុករលួយនោះទេ គយមានមន្ត្រីច្រើនស្កេកស្កះដែលរកផលប្រយោជន៍ជូនជាតិគោរពតាមនិង  ដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន មិនមែនធ្វើជាមន្ត្រីច្រែស សុីដែកទេ ថែមទាំងគួរអោយគោរពទៀតផង។ក៏ប៉ុន្តែក្រុមគយដឹកនាំដោយលោក ព្រាបគារ៉ាត់ រឹតត្បិតពលរដ្ឋក្រីក្របែរជាបើកដៃម៉ាសេរីអោយឈ្មួញគ្រាក់ៗ  រាប់សឹបក្រុមហ៊ុនដឹកទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ចំនួនមិនបាន៣០និងទំនិញក្លែងភេទដោយសេរីទៅវិញ។។ប្រភពខាងលើសុទ្ធតែបានលើកឡើងដែរថា  ក្រុមគយចល័តរបស់លោកព្រាប គារ៉ាត់ទាំងនោះ ជំនាញខាងបោះទីតាំងតាមផ្លូវ ជាតិ រាយអន្ទាក់  ស្ទាក់យកលុយឆៅៗពីឡានដឹកទំនិញគ្រប់ប្រភេទផង និង ដេករាប់ក្បាលឡាន  ទុកសរុបយកលុយប្រចាំខែផង។ ប្រភពបន្តថា៖ ទាំងមេទាំងកូន ខ្លះជាអ្នកយាមផ្លូវចាំរាប់ក្បាលឡាន ខ្លះទៀតជាអ្នកអង្គុយចាំយកលុយពីពលរដ្ឋ និងឈ្មួញដឹកទំនិញ  តាមរឺុម៉ម៉ូតូ  ,តាមឡាន ឆៅៗ  ឯទីតាំងសកម្មភាពចាំយកលុយឆៅៗមានតាមផ្លូវលេខ6A នៅម្តុំឃុំបាក់ខែង.តាមផ្លូវលេខ១នៅអ្នកលឿងត្រើយខាងកើត.តាមផ្លូវលេខ៨ត្រង់ចំណុចឃុំដូនកឹង .តាមផ្លូវលេខ៧ត្រង់ចំណុចឃុំក្រែក ។ប៉ុន្តែដោយឡែកចំពោះឡានឈ្មួញគ្រាក់ៗ ឬក្រុមហ៊ុនធំៗលោកគយ ព្រាប គារ៉ាត់និងក្រុមគយហែរហមនៅតាមគោលដៅទាំងអស់ មិនដែលយកភ្នែកមើលទេ មិនឃាត់  មិនចាប់ និងមិនសួរនាំទាំងអស់  អង្គុយចាំរាប់តែក្បាលឡាន ក្រែងឈ្មួញបន្លំតួរលេខប៉ុណ្ណោះ សម្រាប់ឡើងមកទូទាត់សរុបមួយខែម្តងនៅក្រុងភ្នំពេញ។

   ប្រភពពីអ្នកស្រុកស្វាយអន្ទរ និងអ្នកស្រុក រមាសហែក ដែលរកសុីដឹកទំនិញតាមម៉ូតូរឺុម៉ក និងឡានចណុះ២.៥តោន និង៥តោន ចេញពីច្រកមុឺន ជ័យ ពីច្រកត្រពាំងផ្លុង និងពីច្រកដូង៧ដើមអោយដឹងដូចគ្នាថា៖ គយចល័តក្រោមការដឹកនាំដោយលោកព្រាប គារ៉ាត់ ហៅក្រៅ “គយសិដ្ឋដែលចាំស្ទាក់គ្េប់ផ្លូវយកលុយច្រកហោប៉ៅអត់ចេញវិក័យបត្រ័ក៏មានហាងឆេងដែរ ។ដូចជានៅស្នាក់ការផ្លូវជាតិលេខ៧ចំណុចឃុំក្រែក   ហាងឆេងរឺុម៉កមូតូដឹកពូក១រឺុម៉កត្រូវបង់២០មឺុន,ដឹទូសុទ្ធ១រឺុម៉ក១០មឺុន,ដឹកទូលាយពូក១រឺុម៉ក៣០មឺុន,ដឹកកៅអីជ័រ១រឺុម៉ក១០មឺុនដោយឡែកឡាន២.៥តោនដឹកគ្រឿងជ័រ ខ្សែ កៅអីជ័រចម្រុះនៅពេលយប់បង់៥០មឺុនជាកំហិតទាំងអស់ ម្ង៉ៃៗចូលបង់ឆៅៗអត់លាក់លៀម ប្រសេកប្រសាច។បើដឹកលើផ្លូវជាតិលេខ៨ត្រង់ចំណុចឃុំ ដូន កឹងមានសកម្មភាពចូលបង់លុយដូគ្នា ខុសគ្នាតែឡាន២.៥តោនដឹកគ្រឿងជ័រពេលយប់១ឡានបង់តែ៥០មឺុនរៀលទេ។នៅកន្លែងទាំង២ខាង

លើ ម៉ាត់ណា ម៉ាត់នោះ មិនអាចសុំចុះថ្លៃបានទេ។

    អ្នកស្រុករមាសហែក៣នាក់និង អ្នកស្រុកស្វាយអន្ទរ២នាក់ បានអះអាងថា  ពួកគាត់កាលពីដើមឆ្នាំ២០១៩រកសុីដឹកតែគ្រឿងជ័រ និងពូកពីត្រឹមព្រំដែនវៀតណាម មកលក់នៅខេត្តត្បូងឃ្មុំ ខ្លះលក់នៅកំពងចាម និងដើរលក់តាមបណ្តាស្រុកខ្លះ អ្នកខ្លះដឹកដល់ភ្នំពេញ គឹតទៅកាលណោះបានចំណេញធូរធាដែរ។ តែពេលនេះពួកខ្ញុំលែងបានរកសុីដូចមុនហើយ គ្នាខ្ញុំមិនតិចជា១៥០គ្រួសារទេបានលក់រឺុម៉កម៉តូម៉ត់អស់ហើយ។ ដោយសារគយតាមផ្លូវ យកលុយច្រើនៗពេក ម៉្យាងខាងគយ  គេហាក់ចង់ផ្កាប់ឆ្នាំបាយពួកយើងអ្នកក្រផង  គេហាមលែងអោយរកសុី ដោយថាប្រគល់មុខរបរនេះអោយឈ្មួញនៅស្វាយអន្ទរម្នាក់ដឹកផ្តាច់មុខវិញ។ បើពួកខ្ញុំដឹកទៀតចេះតែបានហើយ  តែបើគេមិនចាប់ទេក៏ត្រូវបង់អស់អស់សាច់ អស់ចំណេញដែរ រកសុីអីកើត ពួកខ្ញុំសែនឈឺចាប់ណាស់តែបានត្រឹមតែទ្រាំទៅ 

   ឈ្មួញមួយរូបសុំមិនបញ្ចេញឈ្មោះ អោយដឹងថា  ការរាយអន្ទាក់ ស្ទាក់យកលុយ បានដោយរលូន ដោយមានការសហការល្អពីអាជ្ញាធរខេត្តគ្រប់ខេត្ត និង មានការរួមចំណែកពីប៉ូលីសសេដ្ឋកិច្ចគ្រប់ខេត្តដែរ។ប្រភពដដែលនេះបន្តថា ពេលខ្លះគាត់បានឃើញលោកអភិបាលខេត្តខ្លះ  តែងតែត្រូវបានលោកព្រាប គារ៉ាត់ ណាត់ជួបតាមភោជនីយដ្ឋានកាលីបនៅក្រុងភ្នំព

ដើម្បីពិភាក្សាការងារជាមួយ។ តែគាត់មិនអាចដឹងពីខ្លឹមសារនៃការណាត់ជួបដោយឡែកៗទាំងនោះ ថាតើមានពាក់ពន្ធ័នឹងកិច្ចសហការរកសុីដាក់អន្ទាក់តាមបណ្តាផ្លូវក្នុងខេត្តនោះឬយ៉ាងណាឡើយ ក៏ប៉ុន្តែគេសង្ស័យដែរថាមានការគប់គឹតពុករលួយខ្លះមិនខាន  ត្បិតមិនដែលឃើញអាជ្ញាធរខេត្តនោះឈឺឆ្អាលនឹងការស្ទាក់យកលុយឆៅៗរបស់ក្រុមគយព្រាប គារ៉ាត់ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់លោកអភិបាលមួយនោះឡើយ ទោះបីមិនគាប់ភ្នែកមហាជនឬគគ្លើនបែបណាក៏ដោយ???

    ប្រភពដដែលទម្លាយថា៖ក្រុមឈ្មួញគ្រាក់ៗដែលរកសុីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូលគ្រប់ច្រកទ្វារតូច ធំ ពីព្រំដែនវៀតណាមជាប់នឹងខេត្តទាំងអស់ អត់ខ្វល់ពីរឿងចាប់អោយបង់ប្រាក់ឆៅរបស់គយចល័តព្រាប គារ៉ាត់ ដូចប្រជជនរកសុីទេ។ ក្រោយពីគយតាមច្រកទ្វារទ្វេភាគី  ច្រកទ្វារអន្តរជាតិ បានបំពេញបែបបទប្រតិវេទន៍គយអោយចប់សព្វគ្រប់។ក៏ប៉ុន្តែការបំពេញបែបបទប្រតិវេទន៍គយអោយឈ្មួញដឹកទំនិញចេញពីច្រកទ្វារឬបញ្ចេញឃ្លាំង  ទំនិញទាំងអស់នោះមិនមែនសុទ្ធតែ ផ្អែកតាមនិវេទន៍បណ្ណ័ឯណាឬត្រឹមត្រូវតាមច្បាប់ឯណា គឺសុទ្ធតែមិនអាចឆ្លុះបញ្ចាំងទៅនឹង lNVOIC និង PARKING LISTឬធ្វើតាមនិវេទន៍បណ្ណ័ប្រកាសនាំចូលសោះឡើយ?នេះហើយដែលជាចំណុចសំខាន់    ដែលគយចល័ត ដឹកនាំដោយលោកព្រាបគារ៉ាត់ អាចហែកសុីតាមឆៅ ៗតាមចិត្ត តាមរយះត្រូវគ្នាជាមួយឈ្មួញ ក្រុមហ៊ុនដែលនាំចូលមួយថ្ងៃៗរាប់សឹបឡានម្នាក់ទាំងនោះស្ងាត់ឈឹង ទើបគយចល័តធ្វើមិនដឹងកត់តែក្បាលឡានទុក មិនឆាឆៅ មិនខ្ចីត្រួតពិនិត្យ ឬជំរឹតបង់លុយឆៅៗដូចអ្នករកសុីអង្កាប់អង្កោចទាល់តែទឹកភ្ក្នែកលែងរកសុីកើត។

     ប្រភពដដែលបានលើកឡើងថា  មេឈ្មញធំៗ ជាច្រើនក្រុមហ៊ុន  ម្នាក់ៗសុទ្ធតែត្រូវបង់ជូនលោក ព្រាប គារ៉ាត់ ក្នុងមួយខែៗរាប់សែនដុល្លារ តាមបរមាណ ក្បាលឡានឬតាមការព្រមព្រៀងបើមិនអញ្ចឹងឡានលែងវិលកង់ហើយ។ប៉ុន្តែបើគេរកសុីមិនចំណេញកប់ក្តោងតាមរយទំនិញអត់ពន្ធសោះ ឬខ្លះដឹកចូលក្រោមលេសទនំនិញវិនិយោគ  ខ្លះបង់ពន្ធមិនគ្រប់ ខ្លះដឹកតែទំនិញក្លែងភេទដែលជាប់ពន្ធកប់ពពក មកបង់ដូចអេតចាយទេ  ក៏គេមិនខ្ចីរកសុីចិញ្ចឹមគយទៀតដែរ។   ប្រភពដដែលនិយាយបន្តថា៖ពលរដ្ឋភាគច្រើនលើសលប់ ជាអ្នករកសុីតូចតាច និងមធ្យម ដែលត្រូវគយជំរឹតយកលុយឆៅៗ រហូតរកសុីលែងកើត នាំគ្នាលក់រឺុម៉កម៉ូតូ ឡានចោលជិតអស់ហើយ តើពួកគាត់ឈឺចាប់និងខ្លោចផ្សារក្នុងចិត្តបែបណា ?ផលនៃទង្វើអស់លោកគយបែបនោះមែនបើមិនមែនជាការហែកសន្លឹកឆ្នោតCPPទៀតទើបចម្លែក?

  ការលើកឡើងទាំអស់នេះ  ទោះជាបាខែងយល់ថាមិនទាន់ជាអាចយកជាការពិតទាំងស្រុងក្តីយ៉ាងហោចក៏មានប្រយោជន៍ដល់មេដឹកនាំដែលយើងពេញចិត្តហើយកំពុងរងគ្រោះដែរ ព្រោះជាធម្មតាបើគ្មានសម្រាមឆ្កែក៏វាមិនជុះដាក់ទេ  ហើយបើគ្មានភ្លើង ក៏មិនអាចមានផ្សែងដែរ។ក៏ប៉ុន្តែវាក៏អាចអោយថ្នាក់ដឹកនាំកំពូលយកទៅពិចារណា អោយប្រត្យ័ក្ស តើខាតឬចំណេញទៅ?បើយោងតាមហេតុនិងផលដែលបណ្តាលថ្នាក់ដឹកនាំកំពូល  តែងតែមានខកចិត្តខ្លះរាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ឃុំ សង្កាត់រាល់លើកនោះ  ពាក្យចាស់ថា ឆេះគុម្ពព្រាល ទើបវារាលដល់គុម្ពព្រេច ទើបបណ្តាលជាគ្រោះអគគីភ័យបាន។

រហូតមកដល់ពេលនេះយើង  នៅតែមិនអាចសុំការបកស្រាយពីលោក ព្រាប គារ៉ាត់ “គយសិដ្ឋបានទេ  

FCC6F49B-18D9-4809-862C-C9159D398EF1.jpeg

 

B0F5BD7E-2CC3-4C23-87D8-8AB311C1B2DB.jpeg

 

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់