ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូម សង្គ្រោះ បំរើ ការងារ បងប្អូនជនរួមជាតិ
Wed,18 July 2018 (Time 07:32 AM)
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 696នាក់)


បើតាមប្រពភព័ត៌មានច្បាស់ការមួយពីលោក ម៉ូ រ៉ាផាត់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ បាន​អោយ​ដឹងថា ៖

          គណៈប្រតិបត្តិគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មណ្ឌលរាជធានីភ្នំពេញ សូមអោយបងប្អូន​ជន​រួមជាតិ ផ្ញើសេចក្តីសង្ឈឹមមកលើគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បី សង្គ្រោះ បំរើ ការពារសច្ចធម៌ យុត្តិធម៌ ជូនប្រជានុរាស្ត្ររយៈពេលមួយអាណត្តិ ៥ ឆ្នាំ នេះ ។

          ប្រសិនបើបងប្អូន មានការមិនសុខចិត្តជាមួយគណបក្សកាន់អំណាច តើមានអ្នកណា ចេញមុខ​ប្រឆាំងតវ៉ាជាមួយបក្សកាន់អំណាច នៅពេលដែលមិត្តភក្តិ គ្រួសារបងប្អូន រងទុក្ខ តើបងប្អូនសុខចិត្ត ទ្រាំបង្ហូរទឹកភ្នែករយៈពេល ៥ ឆ្នាំ រហូតដល់អតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិ មកបង្កើតគណបក្សថ្មី មែនឬទេ ។

          យើងខ្ញុំជឿថា បងប្អូនពិតជារង់ចាំ ពីព្រោះបងប្អូនគឺជាខ្មែរ ហើយមានភក្តីភាពចំពោះបក្ស ប៉ុន្តែ​ខ្ញុំសុំអង្វរចិត្តមេត្តាបងប្អូន ពេលនេះ គួរផ្តល់ឱកាសអោយ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច យើង ខ្ញុំបានបំរើបងប្អូន ប្រសិនបងប្អូនពេញចិត្តថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅ៥ឆ្នាំក្រោយ នៅ​ពេលថ្នាក់ដឹកនាំទាំងនោះចូលមកកម្ពុជាបង្កើតគណបក្សថ្មីបងប្អូនមានសិទ្ធិចូលរួមគាំទ្រអស់លោកទាំងនោះបានវិញ ។

          ការសុំអង្វរចិត្តមេត្តារបស់យើងខ្ញុំ នៅពេលនេះ មិនមែនរូបខ្ញុំស្រឡាញ់អំណាចណាមួយនោះទេ ប៉ុន្តែក្នុងរយៈ៥ឆ្នាំខាងមុខនេះ យើងខ្ញុំមានសិទ្ធិក្នុងការការពារបងប្អូន ។

          សូមបងប្អូនជនរួមជាតិ មេត្តាផ្តល់ឱកាសឱ្យខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចយើងខ្ញុំ បានបំរើបងប្អូន ក្នុងនាម មនសិកាជាតិផង ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

សម្របសម្រួល​គ្នា ? មេ​ពន្ធដារ​ស្នើ​ឲ្យ​បញ្ចប់​វិវាទ​ផ្ទាល់ខ្លួន​រវាង​មេ​រង​ពន្ធដារ វ៉ាន់ ពុទ្ធិ​ពល និង​ក្រុម​មេធាវី​៦១​នាក់ ដោយ​សន្តិវិធី និង​យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់បំផុត (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​​ឈើធំ ជាមន្រ្តីប៉េអឹមខេត្ត​ត្បួងឃ្មុំ ឈ្មោះ​ ស្រ៊ុន ផឹងឡាយ​ មានខ្នងបង្អែ​កដ៍រឹង​មាំក្នុងខេត្ត​ ធ្វើសកម្មភា​ពដឹក​ឈើប្រណិត​ ទៅលក់នៅស្រុកយួន ពេញបន្ទុក (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈមេធាវី​ប្រុង​ធើ​កលោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​ពន្ធដារ មែនទែន​ហើយ​! (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ក្លាយជា​«​ក្រដាសអនាម័យ​» នៅពេលដែល​ការសន្ទនា​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​«​បែកធ្លាយ​ដូច​ទឹកបាក់​ទំនប់​» (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

​ប៊ុន សេរី អធិរាជ​ស្តេច​លុយ​ប្រចាំ​សាលាក្រុង​ភ្នំពេញ​ខ្លួន ជាលា​ពាក់​ស្បែក​ខ្លា​ប្រឹង​បឺត​ជញ្ជក់​ឈាម​ជាតិ​ឆ្អែត​ហើយ​ឬ​នៅ ? (គតិជាតិខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29741 នាក់
ម្សិលមិញ :
34663 នាក់
សប្តាហ៍នេះ :
353123 នាក់
ខែនេះ :
2165408 នាក់
3 ខែនេះ :
6091789 នាក់
Online :
9950 នាក់
សរុប :
53318645 នាក់